khmer eng
  • ឯកឧត្តម ម៉ុម ជឹមហ៊ុយ អមដំណើរដោយឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
     
    ចែករំលែក ៖

    ព្រឹកថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ១ អមដំណើរដោយឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីស្វែងយល់អំពីការងារចុះឈ្មោះបោះឆ្នោត និងការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដូសទី៣ (ដូសជំរុញ)។ បន្ទាប់ពីស្តាប់សេចក្កីរាយការណ៍រួចមក ឯកឧត្តមប្រធាន បានវាយតម្លៃខ្ពស់ចំពោះការខិតខំនាពេលកន្លងមករបស់អាជ្ញាធរក្នុងការបង្ការ និងទប់ស្កាត់វិបត្តិជំងឺកូវីដ-១៩ ការជំរុញប្រជាពលរដ្ឋឱ្យទៅពិនិត្យបញ្ជីឈ្មោះឆ្នោត ការចុះឈ្មោះបោះឆ្នោត និងការងារចាក់វ៉ាក់សាំងដូសជំរុញ។ បន្ថែមលើនោះ ឯកឧត្តមបានផ្តល់ជាអនុសាសន៍មួយចំនួនដូចជា៖ ១-លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋានឱ្យបន្តប្រឹងប្រែងការងារចំពោះមុខ ២-បញ្ហាជំងឺកូវីដ-១៩ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរគ្រប់ជាន់ថ្នាក់បាននឹងកំពុងបំពេញកិច្ចការជាទីគាប់ប្រសើរ ក៏ប៉ុន្តែជំងឺកូវីដ-១៩ នៅតែជាបញ្ហាប្រឈម ៣-បន្តការប្រយុទ្ធប្រឆាំងតាមរយៈការចាក់វ៉ាក់សាំង ការអប់រំដើម្បីបង្កើតភាពស៊ាំនៅក្នុងសហគមន៍ អនុវត្តវិធានការណ៍របស់ក្រសួងសុខាភិបាល ៣ការពារ និង៣កុំ យ៉ាងតឹងរ៉ឹង និងត្រូវចាត់វិធានការណ៍ចាំបាច់ក្នុងករណីមានការចម្លងមេរោគកូវីដ-១៩ បម្លែងខ្លួនប្រភេទថ្មី ៤-ប្រយុទ្ធប្រឆាំងនឹងការចរាចរណ៍ព័ត៌មានក្លែងក្លាយ ដែលគ្មានមូលដ្ឋានច្បាស់លាស់ ៥-រាជរដ្ឋាភិបាលបាននឹងកំពុងជំរុញកំណើនសេដ្ឋកិច្ចឱ្យបានកាន់តែប្រសើរជាបន្ទាប់បន្ត ៦-អនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ឱ្យមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងបង្ហាញនូវសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាលសម្រេចបាន គឺជាសេចក្តីសង្ឃឹម និងអនាគតដ៏រុងរឿងរបស់ប្រទេសជាតិយើង ៧-ត្រៀមការងារបោះឆ្នោតឱ្យបានល្អ ឱ្យទទួលជោគជ័យ ដើម្បីធានានិរន្តរភាពនៃការអភិវឌ្ឍន៍ប្រទេសជាតិយើង។ ដើម្បីជាការលើកទឹកចិត្ត ឯកឧត្តមប្រធានបានឧបត្ថម្ភនូវថវិកាមួយចំនួនផងដែរ៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបសម្តែងការគួរសម គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃសារធារណរដ្ឋសង្គមនិយមវៀតណាម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅភូមិបាគង
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៤ អញ្ជើញស្តាប់បទបង្ហាញរបស់អគ្គនាយកដ្ឋានស្រាវជ្រាវលើសេចក្តីព្រាងច្បាប់ចំនួន២
    thumbnail
     
    សារលិខិតអបអរសាទររបស់ គណៈកម្មការទី៤ ព្រឹទ្ធសភា គោរពជូន ឯកឧត្តម ប្រាក់ សុខុន ក្នុងឱកាសដែលរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ